សម្តេច​តេជោ​ប្រកាស​ថា​ ក្រុងភ្នំពេញ​នឹង​លែង​ខ្វះ​ភ្លើងអគ្គិសនី​ប្រើប្រាស់​ទៀតហើយ


សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ថា​ នៅ​ឆ្នាំ​ ២០២០​ ខាងមុខនេះ​ នៅក្នុង​រាជ​ភ្នំពេញ​ នឹង​លែង​ខ្វះខាត​ភ្លើងអគ្គិសនី​ប្រើប្រាស់​ដូច​ឆ្នាំនេះ​ទៀតហើយ​ ដោយ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បញ្ជាទិញ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​មក​ពី​ប្រទេស​ពីរ​ ចំនួន​ ៤០០មេ​ហ្គា​វ៉ាត់​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ (RUPP​) ប្រមាណ​ ៣,១៦១នាក់​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នៅ​ថ្ងៃទី​ ៣ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ រដ្ឋាភិបាល​បាន​អនុម័ត​រួចហើយ​នូវ​ការ​បញ្ជី​ទិញ​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ពី​ប្រទេស២​ គឺ​ ប្រ​ទេ​ហ្វាំងឡង់​ចំនួន​ ២០០មេ​ហ្គា​វ៉ាត់​ និង​អាល្លឺ​ម៉ង​ ២០០មេ​ហ្គា​វ៉ាត់​ សរុម​មាន​ចំនួន​ ៤០០មេ​ហ្គា​វ៉ាត់​ ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​រាជធានី​ភ្នំ​។

សម្តេច​ថា​ យើង​ត្រូវតែ​រៀប​ផែនការ​ថ្មី​ចំពោះ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅ​ហ្នឹង​ការ​រីកចម្រើន​របស់​កម្ពុជា​ និង​ការ​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​កង្វះ​ខាង​អគ្គិសនី​ប្រើប្រាស់​។

ជាមួយគ្នា​នេះ​ អគារ​ខ្ពស់​ៗនៅ​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ច្រើន​ដោយ​ក្នុង​នោះ​មាន​អគារ​មួយ​អាច​ប្រើប្រាស់​ ​១០​ ទៅ​ ២០គីឡូវ៉ាត់​ម៉ោង​។

សម្តេច​តេជោ​ហ៊ុន​ សែន​ ក៏បាន​បញ្ជាក់​ទៀត​ថា​ សម្រាប់​ឆ្នាំនេះ​ផង​ដែរ​ក៏​នឹង​បើក​ដំណើរការ​រោងចក្រអគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​ ៣ផ្សេងទៀត​ ក្នុង​នោះ​រោងចក្រ​ចំនួន១​ មាន​អាច​ផលិត​បាន​ ៣៧៣គីឡូវ៉ាត់​ និង​មួយទៀត​ចំនួន​ ៣៧០គី​ឡូវ​វ៉ាត់​ ហើយនឹង​ដាក់​ដំណើរ​ថ្ងៃនេះ​ មាន​ចំនួន​ ១៣០គីឡូវ៉ាត់​។

សម្តេច​បញ្ជាក់​ទៀត​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ជប៉ុន​ សម្តេច​ក៏បាន​ជួប​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ិន​ហ្សូ​ អាបេ​ ដើម្បី​ផ្តល់​ជំនួយ​ដល់​ការ​លើកកម្ពស់​វិស័យ​អគ្គ​សនី​នៅ​កម្ពុជា​ផង​ដែរ​ តាមរយៈ​ការ​បញ្ជាទិញ​ និង​ការ​តបណ្តាញ​អគ្កី​សនី​ពី​ប្រទេស​ឡាវ​មក​ផ្គត់ផ្គង់​នៅ​កម្ពុជា​៕