ព្រឹកថ្ងៃចន្ទ ០១កេីត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរបរិស្ថានខេត្តក្រចេះ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការកសាងសមត្ថភាព មន្ត្រីអនុវត្តន៍ច្បាប់ ក្នុងការគ្រប់គ្រង តំបន់ការពារធម្មជាតិ និងនីតិវិធីកសាងសំណុំរឿងក្រោមអធិបតីភាពឯកឧត្តម រ័ត្ន វីរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត និង លោក ធុច បច្ចសន្តិភាព ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល០២ថ្ងៃគឺចាប់ពីថ្ងៃ០៣-០៤ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរបរិស្ថានខេត្តក្រចេះ៕
មន្ទីរបរិស្ថានខេត្តក្រចេះ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការកសាងសមត្ថភាព មន្ត្រីអនុវត្តន៍ច្បាប់ ក្នុងការគ្រប់គ្រង តំបន់ការពារធម្មជាតិ និងនីតិវិធីកសាងសំណុំរឿង
