ព្រឹកថ្ងៃអង្គារ ២កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១០ .០០ នាទីនៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេ យ្យទីម័រឡេសេ្ត ដឹកនាំដោយ
ឯកឧត្តម Dionisio da Costa Boado Soares រដ្ឋមន្ត្រីការបទេសនិងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេសេ្ត អញ្ជើញចូលជួបសវនាការ និងសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម និងគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩៕
សម្តេចភក្ដី សាយ ឈុំ អនុញ្ញាតជូនគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេសេ្ត ចូលជួបសវនាការ និងសម្តែងការគួរសម
