ការ​សង្កេត​ថ្នាក់​និទស្សន៍ ស្តី​ពី ការប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​តាម​បែប​រិះរក ក្នុង​កិច្ចតែងការ​បង្រៀន


រាជធានី​ភ្នំពេញ ៖ ការ​សង្កេត​ថ្នាក់​និទស្សន៍ ស្ដី​ពី ការប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​តាម​បែប​រិះរក ក្នុង​កិច្ច​តែង​ការ​បង្រៀន ដើម្បី​ពិនិត្យ​ទៅ​លើ​ការ​ប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​តាម​បែប​រិះរក ដើម្បី​ឲ្យ​ការ​បង្រៀន​របស់​គ្រូ​ផ្តល់​ឪកាស​ដល់​សិស្ស​​រៀន​ដោយ​ការ​សង្កេត ពិចារណា វាស់វែង​យ៉ាង​ម៉ត់ចត់ ការបង្កើត​សម្មតិកម្ម ការ​បកស្រាយ និង​ការ​សំយោគ​ជា​ទ្រឹស្ដី​រួម ការ​ពិសោធ ការ​ឆ្លុះ​បញ្ចាំង និង​ការ​ទទួល​ស្គាល់​ចំណុច​ខ្លាំងខ្សោយ ដែល​ជា​យុទ្ធវិធី​សំខាន់​នៃ​ដំណើរ​ការ​រិះរក។

​ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អម​ដោយ​ថ្នាក់​ដឹកនាំ​ក្រសួង​ និង​មន្ត្រី​ជំនាញ ​ចុះ​​សង្កេត​ថ្នាក់​និទស្សន៍​ដោយ​ផ្ទាល់ នា​​​ថ្ងៃ​អង្គារ ០២​កើត ខែ​ជេស្ឋ​ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅ​វិទ្យាស្ថានជាតិអប់រំ៕