សម្តេចប្រធានរដ្ឋសភារំលឹកថា ជោគជ័យ និងក្តីសប្បាយរីករាយ ដែលយើង បានទទួលថ្ងៃនេះ គឺមានប្រភពពីស្មារតី២ធ្នូ និងជ័យជម្នះ ៧មករា


ភ្នំពេញ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦–សម្តេចប្រធានរដ្ឋសភាបានរំលឹកថា ជោគជ័យ និងក្តីសប្បាយរីករាយ ដែលបានទទួលថ្ងៃនេះ គឺមានប្រភពពីស្មារតី២ធ្នូ និងជ័យជម្នះ ៧មករា ដែលបានបំភ្លឺបង្ហាញផ្លូវយើងជានិច្ច ក្នុងរយៈពេល ៣៨ឆ្នាំកន្លងមកនេះ។
នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាកំណើតរណសិរ្ស២ធ្នូ ព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នប្រជាជនកម្ពុជា បានរស់នៅ យ៉ាងសុខដុមរមនា ក្នុងសន្តិភាព និងសន្តិសុខដ៏ប្រសើរ ហើយកំពុងតែរួមសាមគ្គីគ្នាឈានទៅមុខ លើមាគ៌ានៃការអភិវឌ្ឍ ដោយផ្អែកលើមូលដ្ឋាននៃសមិទ្ធផលទាំងឡាយ ដែលសម្រចបានកន្លងមក។
សម្ដេចបានបញ្ជាក់ថា សម្រាប់ជោគជ័យលើគ្រប់វិស័យក្នុងឆ្នាំ២០១៦នេះ បានពង្រឹងថែមទៀតនូវ
មូលដ្ឋានគ្រឹះសម្រាប់បន្តការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
សម្តេចបន្តថា ព្រឹទ្ធសភា រដ្ឋសភា បានអនុវត្តន៍ដោយជោគជ័យនូវការងាររបស់ខ្លួនក្នុងការ កសាងច្បាប់។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននឹងកំពុងបន្តអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាល ទី៣ ដែលជារបៀបវារៈនៃគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់ខ្លួន។
រាជរដ្ឋាភិបាល បានបង្ហាញឆន្ទៈដ៏ប្តូរផ្តាច់ និងសកម្មភាពប្រកបដោយផ្លែផ្កា ក្នុងការអនុវត្តរាល់កំណែ ទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅទាំងឡាយ ដែលកាន់តែពង្រីកនូវលក្ខណៈសម្បត្តិអនុគ្រោះថែម ទៀតដល់ការអភិវឌ្ឍលើគ្រប់វិស័យ។ សម្ដេចពញាចក្រីបានបន្ដទៀតថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានលប់បំបាត់នូវស្នាមបែកបាក់ប្រេះឆាក្នុងសង្គម ដើម្បីឈានទៅសម្រេចនូវគោលដៅ ចុងក្រោយ គឺការស្ថាបនាប្រទេសកម្ពុជាមួយ ប្រកបដោយវឌ្ឍនភាព ដែលប្រជាជនយើងបានរស់ នៅយ៉ាងសម្បូរសប្បាយក្នុងសន្តិភាព យុត្តិធម៌ និងភាពថ្លៃថ្នូរជារៀងតទៅនៅលើមាតុភូមិរបស់ខ្លួន។
សម្តេចបានអះអាងថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលកើតចេញពីប្រជាជន ជារបស់ប្រជាជន និងដើម្បីប្រជាជន នឹងបន្តប្រឹងប្រែងពេញទំហឹង ដើម្បីអនុវត្តន៍បានជោគជ័យនូវកម្ម វិធីគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ ជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
ក្នុងន័យ នេះរណសិរ្ស គាំទ្ររាល់វិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដើម្បីលប់បំបាត់នូវបាតុភាព ល្មើសច្បាប់នានា ដូចជាការទន្ទ្រានកាន់កាប់ដីធ្លី ការកាប់បំផ្លាញព្រៃឈើ បំផ្លា្ធញធនធានជលផល ការធ្វើឱ្យបាត់បង់ចំណូលរដ្ឋ ការបំផ្លាញផ្លូវ ស្ពាន ដែលយើងបានកសាងឡើងយ៉ាងលំបាកលំបិន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ជាសាធារណៈជាដើម។
សម្តេចក៏បានបង្ហាញការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវិរយុទ្ធជន យុទ្ធនារី និង អ្នកស្នេហាជាតិ គ្រប់ជំនាន់ ដែលបានធ្វើពលីកម្មដ៏ធំធេងនៅគ្រប់សម័យកាល ដើម្បីភាពស្ថិតស្ថេរ
គង់វង្ស រីកចម្រើន នៃទឹកដីមាតុភូមិ និងប្រជាជន។
សម្តេចប្រធានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ សមាជិក សមាជិកាដ៏សកម្ម នៃរណសិរ្សគ្រប់ថ្នាក់ សូមលើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកាន់ខ្ជាប់ប្រពៃណី ស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំបញ្ចេញអស់កម្លាំងកាយចិត្តក្នុងការបម្រើ ប្រទេស ជាតិ តាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ហើយត្រូវចងចាំថា នេះជាគោលបំណង និងឧត្តមគតិឥតកែប្រែរបស់រណសិរ្ស និងគណបក្សប្រជា ជនកម្ពុជាយើង។
ព្រមជាមួយនេះ ក្នុងនាមរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតិភូមិកម្ពុជា សម្តេចក៏បាន សម្តែងការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍ អ្នកផ្តល់ជំនួយ ទាំងឡាយដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះចំពោះបុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជា តាំងពីក្នុងដំណាក់កាលសង្គ្រោះជាតិ រហូតមកដល់បច្ចុប្បន្ននេះ។
សម្តេចប្រធានសង្ឃឹម ជឿជាក់ថា សហគមន៍អន្តរជាតិ និងបន្តផ្តល់វិភាគទានដ៏ថ្លៃថ្លានេះទៀត ដើម្បីរួមចំណែកពង្រឹងបុព្វហេតុ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។
ឆ្លៀតឱកាសដ៏វិសេសវិសាលនេះដែរ សម្តេចប្រធានក៏សូមសម្តែងនូវគារវភក្តីភាព និងកតញ្ញូតាធម៌
ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏

15241352_714923115347833_3772778221674029284_n

15241741_714922872014524_7295799135442412636_n

15241782_714922925347852_2997824498802943158_n

15337549_714922825347862_815026698204593114_n

15232108_714923242014487_6588431234464331385_n

15193497_714923152014496_2870774891755958661_n