ជំនួបជាមួយក្រុមការងារនៃវេទិកាសេដ្ឋកិច្ចពិភពលោក​ (World Economic Forum)


អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Matthew Stephenson ប្រធានផ្នែកពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក​ (World Economic Forum) ។

ជំនួបនេះធ្វើឡើង ដើម្បីស្នើសុំធាតុចូល និងមតិយោបល់ពីសភាពាណិជ្ជកម្មកម្ពុជា ទាក់ទងទៅនឹង សារៈប្រយោជន៍ បញ្ហាប្រឈម និង ដំណោះស្រាយ ដើម្បីរៀបចំជារបាយការណ៍សម្រាប់គម្រោងការសម្របសម្រួលវិនិយោគដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ លើសពីនេះ លោក Mtthew Stephenson ក៏បានស្នើសុំសភាពាណិជ្ជកម្មកម្ពុជាបំពេញកម្រងសំណួរទាក់ទងនឹងគម្រោងមួយនេះ។

គួរជម្រាបផងដែរថា គម្រោងនេះផ្តោតសំខាន់ទៅលើការវិនិយោគដោយផ្ទាល់ពីបរទេស (Foreign Direct Investment) ក្នុងវិស័យកសិកម្មចំនីអាហារ ក៏ដូចជាផ្នែកសេវាកម្ម ដែលជាធាតុសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
ជាកិច្ចឆ្លើយតប ឯកឧត្តមអគ្គនាយក ក៏បានសម្តែងការស្វាគមន័យ៉ាងកក់ក្តៅ និងរីករាយក្នុងការចូលរួមចំណែកក្នុងគម្រោងនេះ ដើម្បីជាប្រយោជន័ដល់ប្រទេសកម្ពុជាទាំងមូល។