សម្ដេច សាយ ឈុំ ពិសានំបញ្ចុក ជាមួយមន្ត្រីព្រឹទ្ធសភា និងបងប្អូនកម្មករ


ព្រឹកថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនិងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិសានំបញ្ចុក ជាមួយមន្ត្រី បុគ្គលិក កម្មករ និងក្រុមសន្តិសុខ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបងប្អូនកម្មករ នៃការដ្ឋានសំណង់អាគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា សរុបប្រមាណជាង៩០០នាក់ នៅវិមានព្រឹទ្ធសភា ។
សម្ដេចបានសំណេះសំណាលសួរសុខទុក្ខបងប្អូនទាំងអស់ដោយមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជិតស្និទក្រៃលែង៕