មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានចុះចាក់វ៉ាក់សាំងគោនៅភូមិ ខ្លុង គោចំនួន២១០ក្បាល


សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន នៅថ្ងៃអាទិត្យ ០៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩

១.លោកប្រធានមន្ទីរ បានដឹកនាំលោកអនុប្រធានមន្ទីរ លោកប្រធាន អនុប្រធាន មន្រី្ត និងមន្ត្រីកិច្ចសន្យា ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមសហការជាមួយលោកមេភូមិ ភ្នាក់ងារសុខភាពសត្វភូមិ បានចុះចាក់វ៉ាក់សាំងគោនៅភូមិ ខ្លុង គោចំនួន២១០ក្បាលក្នុងនោះ សារទឹកគោបានចំនួន១១៥ ក្បាល អុតក្តាម៩៥ក្បាលនៃសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនព្រមទាំងបានប្រគល់ថ្នាំព្យាបាល និងបសម្ភារៈបរិក្ខាបសុពេទ្យមួយចំនួនដល់ភ្នាក់ងារ សុខភាពសត្វភូមិ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងម្ចាស់សត្វផងដែរ ។