លោកជំទាវ មិថុនា ភូថង បានអញ្ជើញសំណេះសំណាល និងអបអរសាទរក្រុមកីឡាករអុំទូកខេត្តកោះកះកុង ដែលបានទទួលជ័យលាភីលេខ១


ថ្ងៃចន្ទ ៨ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ថ្ងៃនេះ ជាថ្ងៃសីល June 10, 2019 លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងអបអរសាទរក្រុមកីឡាករអុំទូកខេត្តកោះកះកុង ដែលបានទទួលជ័យលាភីលេខ១ ក្នុងពិធីប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ”ទូកនាគ” ជ្រើសរើសជើងឯកភូមិភាគនិរតី “ពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង” លើកទី១ នៅខេត្តកំពង់ស្ពឺ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថានេះជាមោទនៈភាពបំផុតសម្រាប់កីឡាករខេត្តកោះកុងដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ”ទូកនាគ” ជ្រើសរើសជើងឯកភូមិភាគនិរតី “ពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង” លើកទី១ នៅខេត្តកំពង់ស្ពឺ កាលពីថ្មីៗនេះ។ សម្រាប់ខេត្តកោះកុង របស់យើង ក៏មានកីឡាជាច្រើនប្រភេទ ដែលចូលរួមប្រកួត និងទទួបានលទ្ធផលល្អនាពេលកន្លងមកដែរ ហើយសង្ឃឹមថា នាពេលខាងមុខកីឡាខេត្តកោះកុង របស់យើងនិងមានការរីកចំរើនឥតឈប់ឈរ៕