ពិធី​បំពាក់​មេដាយ និង​ចែក​រង្វាន់​ជូន​ដល់​ជ័យលាភី​ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ លើក​ទី​១ ឆ្នាំ​២០១៩ កីឡា តេក្វាន់ដូ WT


ភ្នំពេញ៖ ពិធី​បំពាក់​មេដាយ និង​ចែក​រង្វាន់​ជូន​ដល់​ជ័យលាភី​ការ​ប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ លើក​ទី​១ ឆ្នាំ​២០១៩ កីឡា តេក្វាន់ដូ WT បាន​ប្រព្រឹត្ត​ទៅ​ ក្រោយ​ពី​មាន​ការ​ប្រកួត​ ​លើ​១៣​វិញ្ញាសា ក្នុង​នោះ មាន​មេគុន ៣វិញ្ញាសា និង​ប្រយុទ្ធ​១០​វិញ្ញាសា។

ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​​អធិបតីភាព​លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ការ​ប្រកួត​នេះ​បាន​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៤​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​សៅរ៍ ១៣​កើត ដល់​ថ្ងៃ​អង្គារ ១​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ នៅ​សាលហ្វឹកហ្វឺន​តេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុង​ពហុកីឡាដ្ឋាន​ជាតិ​រាជធានី​ភ្នំពេញ៕