រោងចក្រ​ផលិត​កង់​លំដាប់​យក្ស​មក​ពី​ប្រទេស​ចិន​ផ្លាស់​ប្តូរ​មូលដ្ឋាន​ផលិតកម្ម​មកកាន់​កម្ពុជា


ការផលិត​កង់​រាប់​លាន​គ្រឿង​នៅ​កម្ពុជា​ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំនេះ​ ខណៈ​ក្រុមហ៊ុន​ផលិតកម្ម​ជាច្រើន​របស់​ចិន​ កំពុង​ធ្វើ​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ខ្លួន​មក​កម្ពុជា​។

យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ក្រុមហ៊ុន​ផលិត​កង់​ Shanghai​ General​ Sports​ ដែល​មាន​មូលដ្ឋាន​នៅ​សៀងហៃ​ នឹង​បើក​រោងចក្រ​ថ្មី​មួយ​នៅ​ភ្នំពេញ​នៅ​ខែ​នេះ​ ជាមួយនឹង​ក្រុមហ៊ុន​ផលិត​កង់​ធំៗ​ពីរ​ គឺ​ក្រុមហ៊ុន​ Evergrand​ និង​ក្រុមហ៊ុន​កង់​ XDS​ ដែល​ត្រូវ​បាន​ចុះបញ្ជី​កាលពី៣ខែមុន​។

ការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​ពី​ចិន​មក​កម្ពុជា​ គឺ​ដោយសារតែ​ការ​តម្លើង​ពន្ធគយ​ពាណិជ្ជកម្ម​ ដែល​កើត​ចេញពី​សង្រ្គាម​ពាណិជ្ជកម្ម​អាម៉េរិក​ ចិន​ ហើយ​ទំនិញ​របស់​ចិន​ត្រូវ​បាន​តម្លើង​ពន្ធ​រហូតដល់២៥ភាគរយ​។ តើ​ពន្ធ​ថ្មីនេះ​នឹង​ចូលជាធរមាន​ឬយ៉ាងណា​ នឹង​ត្រូវ​បាន​កំណត់​នៅក្នុង​ខែ​នេះ​ នៅ​ឯកិច្ចប្រជុំ​កំពូល ​G20 ក្នុង​ប្រទេស​ជប៉ុន​ ទី​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ និង​ប្រធានាធិបតី​ចិន​ លោ​កហ្សី​ ជី​នភី​ង នឹង​ត្រូវ​ជួប​ប្រជុំ​គ្នា​។

លោក ​Arnold​ Kamler​ ប្រធាន​ក្រុមហ៊ុន​កង់​អាមេរិក​ Kent​ International​ ដែល​ប្រើប្រាស់​ក្រុមហ៊ុន​ Shanghai​ General​ Sports​ ជា​អ្នកផ្គត់ផ្គង់​ធំ​ បាន​ប្រាប់​សារព័ត៌មាន​ The​ Straits​ បាន​ថ្លែង​ថា​ “ប្រសិនបើ​កិច្ចប្រជុំ​ [G-20​] ដំណើរការ​យ៉ាង​ល្អ​នោះ​ ផលិតកម្ម​នៅ​កម្ពុជា​នឹង​ដំ​ណើរ​រលួន​”។

លោក​បាន​បន្ថែម​ថា​ “ប្រសិនបើ​វា​ពិតជា​មានរឿង​បែកបាក់​គ្នា​ទាំងស្រុង​ [ផលិតកម្ម​] នឹង​មាន​ល្បឿន​លឿន​”។ លោក​បន្ត​ថា​ “ជាក់ស្ដែង​ ក្រុមហ៊ុន​ផលិត​កង់​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភពលោក​គឺ​ក្រុមហ៊ុន​ Giant​ Manufacturing​ Co​. បាន​ធ្វើការ​គណនា​ថា​ ទំនាក់ទំនង​ពាណិជ្ជកម្ម​អាម៉េរិក​ និង​ចិន​នឹង​ដួល​រលំ​ ហើយ​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​រួចជាស្រេច​ចេញពី​ប្រទេស​ចិន​”។

លោកស្រី​ Bonnie​ Tu​ ប្រធាន​ក្រុមហ៊ុន​ Giant​ បាន​ថ្លែង​ទៅកាន់​ទីភ្នាក់ងារព័ត៌មាន​ Bloomberg​ថា​ “កាលពី​ឆ្នាំមុន​ខ្ញុំ​បាន​កត់សម្គាល់​ឃើញថា​ សម័យកាល​ផលិត​នៅ​ប្រទេស​ចិន​ និង​ការ​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក​បាន​បញ្ចប់​”។

លោកស្រី​បាន​និយាយ​ថា ​“នៅពេល​លោក​Trump​ ប្រកាស​ផែនការ​តម្លើង​ពន្ធ​ចំនួន២៥ភាគរយ​ យើង​បាន​គិត​វា​យ៉ាង​ហ្មត់ចត់​។ យើង​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ មុន​ពេល​គាត់​បិទមាត់​”។

នៅ​ឆ្នាំ២០១៨​ រោងចក្រ​កម្ពុជា​បាន​ផលិត​កង់​ជិត ១​,៤លាន​គ្រឿង​ ដែល​ស្មើនឹង​ទំហំ​ទឹក​ប្រា​កល់ ២៨៧លាន​ដុល្លារ​៕