ប្រមុខការពារជាតិកម្ពុជា ឲ្យយុវជន-យុវតី សម័យសន្តិភាព ព្យាយាមស្វែងយល់ពីវិស័យការពារជាតិ


ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានឲ្យយុវជននិងយុវតីខ្មែរ ជំនាន់ក្រោយ ចូលរួមស្វែងយល់ និងគាំទ្រដល់វិស័យការពារជាតិ ទាំងអស់គ្នាឲ្យកាន់ តែខ្លាំងថែមទៀត។

សម្តេច ទៀ បាញ់ បានលើកឡើងក្នុង បណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ថា “កិច្ចការការពារជាតិ ជាភារកិច្ច របស់យើងទាំងអស់គ្នា។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជាពិសេស យុវជន-យុវតីនៃសម័យសន្តិភាព ព្យាយាមស្វែងយល់ចូលរួម និងគាំទ្រ ដល់វិស័យការពារជាតិ របស់យើងឲ្យកាន់តែរីកចម្រើនខ្លាំងក្លា បន្ថែមទៀត”៕