នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញធ្វើបាឋកថាស្តីពីការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធជូនដល់និស្សិតយោធាគ្រប់ជំនាន់ យោធាចារ្យ និងបុគ្គលិក រួមទាំងសិក្ខាកាមវគ្គបំប៉នវិក្រឹត្យការនាយទាហានជំនាន់ទី៣ នៅវិទ្យាស្ថានទ័ពជើងគោក ដែលស្ថិតក្នុងភូមិសាស្ត្រឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឯកឧត្ដមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃការដឹកនាំ គ្រប់គ្រង និងដោះស្រាយបញ្ហា គឺមានភាពអាស្រ័យយ៉ាងផ្ទាល់ទៅនឹងកត្តាទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រី កត្តាសមត្ថភាពស្ថាប័ន និងការក្តាប់ជាប់នូវសភាពការណ៍ ទាំងក្នុងសង្គមជាតិ តំបន់ និងពិភពលោក។