ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩


ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគូសបញ្ជាក់ក្នុងការជួយសំរួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រកបរបរអាជីពជាអ្នករត់ស៊ីក្លូ និងក្នុងការចូលរួមចំណែកជួយអភិរក្សស៊ីក្លូ​ រដ្ឋបាលរាជធានីក៏ដូចជាមូលនិធិត្រីចក្រយានកម្ពុជា និងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ២០១៩។