រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ, លោក ងួន ណារ៉ា មកជំនួសលោក ជឺ សុខ


(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃច័ន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ។

ពិធីប្រកាសតែងតាំងប្រកាសតុលាការអញ្ជើញ ចូលរួមដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីរាជការជុំវិញ ខេត្តបន្ទាយមានជ័យជាច្រើនរូប។

យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៨១១ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ បានត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង៖

១៖ ឯកឧត្តម ជឺ សុខ ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តសៀមរាប។
២៖ ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប ត្រូវបានផ្ទេរមុខតំណែងឲ្យមកបម្រើការងារជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ឯកឧត្តម ជឺ សុខ បានដឹកនាំកិច្ចការនៅសាលាបំបូងខេត្តបន្ទាយមានជ័យ ប្រកបដោយកិច្ចសហការ និងសមគ្គីភាពផ្ទៃក្នុងយ៉ាងល្អ ជាមួយមន្រ្តីនគរបាលយុត្តិធម៌រយៈពេល៥ឆ្នាំ៕