សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងរបស់អភិបាលថ្មី នៃខេត្តព្រះវិហារ។
ឯកឧត្តម ប្រាក់ សុវណ្ណ អតីតអភិបាលរងខេត្តស្វាយរៀង ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខេត្តព្រះវិហារ ជំនួសឯកឧត្តម អ៊ុន ចាន់ដា ដែលត្រូវបានផ្ទេរពីអភិបាលខេត្តព្រះវិហារ មកជាអភិបាលខេត្តកំពង់ចាម៕