ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី ៣៣


នារសៀលថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី ៣៣ ។ ក្នុងឯកឧត្តមបានជម្រាបជូន សិក្ខាកាមទាំង៨៥នាក់ ថា៖ រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាមានកំណើត៦៨ឆ្នាំហើយ ដែលនឹងប្រារព្ធពិធីអបអរសាទរខួបលើកទី៦៨ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ នាពេលខាងមុខនេះ ។ គណបក្សអាចឈរជើងបានរហូតដល់ពេលនេះ គឺគណបក្សបានអនុវត្តចំណុចទាំង៤ដូចខាងក្រោម ៖

១-គណបក្សមានគោលនយោបាយត្រឹមត្រូវក្នុងដឹកនាំគណបក្សទាំងមូល ។

២-ការកសាងពង្រឹងមន្រ្តីគណបក្សឲ្យមានគុណភាព (ព្រោះមន្រ្តីគណបក្សជាអ្នកអនុវត្តគោលនយោបាយគណបក្ស)

៣-ចំណងទាក់ទងជាមួយប្រជាជនជាការចាំបាច់បំផុត ដើម្បីធ្វើឲ្យគណបក្សឈ្នះឆ្នោត

(ត្រូវធ្វើយ៉ាងណាឲ្យទទួលបានការគាំទ្រពីប្រជាជន) ។

៤-ការពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្ស ជាគន្លឹះសំខាន់បំផុត ដើម្បីគណបក្សឈ្នះឆ្នោត ។

ជាទីបញ្ចប់ ឯកឧត្តម សូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានការបណ្តុះបណ្តាលនេះ សូមឈរលើស្មារតីគណបក្សក្នុងការដឹកនាំអង្គភាព និងបម្រើប្រជាជនឲ្យអស់ពីចិត្ត ។