ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន៣


ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅសាលប្រជុំអគារ ស វិមានរដ្ឋចំការមន។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈ រួមមាន ១៖ បែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ០៣ឆ្នាំ លើកទី៨ (២០១៩-២០២២), ២៖ តែងតាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ០៣ឆ្នាំ លើកទី៨ (២០១៩-២០២២) និង៣៖ កែសម្រួលសមាសភាពក្រុមការងារបកប្រែភាសា។

ជាលទ្ធផលនៃកិច្ចប្រជុំ៖

*១៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តជាឯកច្ឆន្ទដោយសម្រេចបែងចែកក្រុម នៃក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិ៣ឆ្នាំ លើកទី៨ (២០១៩-២០២២)

ក្រុមទី១៖  ឯកឧត្តម អ៊ុត ឈន, ឯកឧត្តម សំ ព្រហ្មនា, ឯកឧត្តម កែវ ពុទ្ធរស្មី
ក្រុមទី២៖ ឯកឧត្តម អ៊ឹម ឈុនលឹម, សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី, លោកជំទាវ លី វួចឡេង
ក្រុមទី៣៖ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់, ឯកឧត្តម អ៊ឹម សួស្តី, ឯកឧត្តម ហ៊ី សោភា

*២៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចចាត់តាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ៣ឆ្នាំ លើកទី៨ (២០១៩-២០២២) ចំនួន ០២រូបគឺលោក តាំង រតនា និងលោក ព្រហ្ម វិចិត្រអក្ខរា។

*៣៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចកែសម្រួលសមាសភាពក្រុមការងារបកប្រែភាសា

*ក៖ ក្រុមបកប្រែភាសាបារាំងមាន

* ១៖ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ប្រធាន
* ២៖ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី អនុប្រធាន
* ៣៖ ឯកឧត្តម ហ៊ី សោភា សមាជិក
* ៤៖ លោកជំទាវ លី វួចឡេង សមាជិកា

ខ៖ ក្រុមបកប្រែភាសាអង់គ្លេសមាន
* ១៖ ឯកឧត្តម អ៊ុត ឈន ប្រធាន
* ២ ៖ ឯកឧត្តម អ៊ឹម សួស្តី អនុប្រធាន
* ៣៖ ឯកឧត្តម សំ ព្រហ្មនា សមាជិក
* ៤៖ ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិក៕