គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ ប្រារព្ធ ពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃ បង្កើត គណបក្ស ប្រជាជន កម្ពុជា


ព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៩ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បា នប្រារព្ធ ពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃ បង្កើត គណបក្ស ប្រជាជន កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ឆ៊២០១៩)ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិក គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ និងសមាជិក សមាជិកា សកម្មជន គណបក្សប្រមាណ ១០០០ នាក់ នៅស្នាក់ការគណបក្សខេត្ត។

ឆ្លងកាត់ប្រវត្តិសាស្រ្តជាង៦០ឆ្នាំ គណបក្ស ប្រជាជន បានបង្ហាញយ៉ាងច្បាស់នូវបេសកកម្ម នយោបាយមោះមុតក្នុងការបម្រើ ការពារ កសាងជាតិ ប្រជាជន ជាពិសេសរក្សាបានសុខសន្តិភាពពេញបរិបូរណ៍ ក្នុងដំណាក់កាល២០ឆ្នាំចុងក្រោយនេះ។ គណបក្សតែងតែនៅជាមួយ និងបន្តរួមរស់ជាមួយប្រជាជននៅគ្រប់កាលៈទេសៈទាំងអស់់។
“គណបក្ស ប្រជាជន របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន!”
ជយោ! គណបក្សប្រជាជនកម្ពុជា!