ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូក្រុង ហានចូវ ខេត្តជឺជាំង នៃសាធារណារដ្ឋប្រជាមានិតចិន


ព្រឹកមិញនេះឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូក្រុង ហានចូវ ខេត្តជឺជាំង នៃសាធារណារដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ហ្សាង យ៉ុងដាន អភិបាលរងក្រុង ហានចូវ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តសៀមរាប។
ក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តម ក៏បានលើកឡើងពីសមទ្ធិផល ដែលកើតឡើងពីកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងហានចូវ ខេត្តជឺជាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលកាន់តែធ្វើឲ្យប្រជាជន នៃខេត្តទាំងពីរ បានផ្សាភ្ជាប់គ្នាជានិច្ច និងរួមសុខរួមទុក្ខជាមួយគ្នា ធ្វើឲ្យចំណងមិត្តភាពកម្ពុជា ចិន កាន់តែរឹងមាំធ្វេឡើង ។ ជាមួយគ្នានោះផងដែល ឯកឧត្តម លើកពីកិច្ចសហប្រតិបត្តិការ និងចំណងសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានកសាងនូវសមទ្ធិផលសំខាន់ៗជាច្រើន ចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តសៀមរាប លើវិស័យគ្រប់វិស័យ ។ឯកឧត្តម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនខេត្តសៀមរាបនាពេលកន្លងមក ហើយនៅតែបន្តគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ។ឯកឧត្តម សង្ឃឹមជឿជាក់ថា លោកអភិបាលរងខេត្ត នៅតែបន្តការជួយគាំទ្រដល់ការអភិវឌ្ឍន៍ខេត្តសៀមរាប ឲ្យមានការរីកចម្រើនផងដែរ ព្រមទាំងជម្រុញអ្នកវិនិយោគចិន និងភ្ញៀវទេសចរចិន មកកាន់ខេត្តសៀមរាបច្រើនឡើងថែមទៀត ដើម្បីលើកំពស់សេដ្ឋកិច្ចខេត្ត ហើយលើកពីនោះថែមទៀត ឯកឧត្តមបណ្ឌិត ក្នុងនាមប្រជាពលរដ្ឋខេត្ត សូមគាំទ្រយ៉ាពេញទំហឹង នូវគោលនយោបាយចិន តែមួយ និងផ្លូវមួយ ខ្សែក្រវ៉ាតមួយទៀតផង ។
លោក ហ្សាង យ៉ុងដាន ក៏បានលើកឡើងពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា ចិន មានតាំងពីសម័យដ៏យូលុងមកកម្លេះ ហើយត្រូវបានសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានពូនផ្ដុំ និងសម្ដេចតេជោ ហ៊ុន សែន បានថែរក្សារនូវចំណង់មិត្តភាពប្រទេសទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើងថែមទៀត ។ ក្នុងនោះដែរលោកក៏បានកោតសសើរពីកិច្ចអភិវឌ្ឍន៍ខេត្តសៀមរាប ដែលធ្វើឲ្យទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាកំសាន្ត ហើយក៏ជាគោលដៅទេសចរណ៍លើពិភពលោក ចូលមកទស្សនាកំសាន្ត នៅប្រាង្គប្រាសាទដ៏ល្បីល្បាញដែលជាសម្បត្តិបេតិកភ័ណ្ឌលើពិភពលោក និងជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ប្រទេសកម្ពុជា។ លោកអភិបាលរងក្រុងហានចូវ ក៏បានបញ្ជាក់ពីសក្ដានុពលរបស់ក្រុងហានចូវ នៃខេត្តជឺជាំង និងខេត្តសៀមរាប ដែលមានសក្ដានុពលប្រហាក់ប្រហែលគ្នា លើវិស័យកសិកម្ម និង ទេសចរណ៍ ។ ក្នុងនោះដែរលោកក៏បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រតិភូនៅលើទឹកដីប្រវត្តិសាស្រ្តនេះ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ ដែលធ្វើឲ្យខេត្ត ក្រុងយើងទាំងពីរចាប់ដៃគូនឹងគ្នា ក្នុងការពង្រឹងសក្ខានុពលផ្នែកវិស័យ ទេសចរណ៍ ក៏ដូចកសិកម្ម ឲ្យមានភាពរីកចម្រើនរឹងមាំថែមទៀត ហើយដំណើរទស្សនៈកិច្ចនេះ កាន់តែធ្វើឲ្យចំណងមិត្តភាពប្រទេសទាំងពីរ សំខាន់ខេត្តសៀមរាប និង ក្រុងហានចូវ កាន់តែមានកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យ ទេសចរណ៍ និង កសិកម្មឲ្យមានការីកចម្រើន ព្រមទាំងធ្វើការផ្សព្វផ្សាយ ជម្រុញដល់អ្នកវិនិយោគនៅក្រុងហានចូវ ចូលមកវិនិយោគនៅកម្ពុជា សំខាន់លើទឹកដីខេត្តសៀមរាប ។ ក្នុងនោះលោកក៏សង្ឃឹមជឿជាក់ថា នៅពេលខាងមុខ ក្រុងហានចូវ និង ខេត្តសៀមរាប កាន់តែមានទំនាក់ទំនង សហប្រតិបត្តិការល្អនឹងគ្នា តាមរយៈនៃការបណ្តុះបណ្តាល ធនធានទេសចរណ៍ , ការផ្លាស់ប្តូរវប្បធម៌ , រួមទាំងការប្រើប្រាស់ធនធានកសិកម្ម ក្នុងការផ្លាស់ប្តូរនូវបទពិសោធន៍ នឹងគ្នាកាន់តែមានភាពល្អប្រសើរ ព្រមទាំងជម្រុញឲ្យអ្នកវិនិយោគក្រុងហានចូវ មកធ្វើការសិក្សាស្វែងយល់ នៅខេត្ត សៀមរាបផងដែរ ។ លោកសង្ឃឹមផងដែរថា អាជ្ញាធរខេត្តសៀមរាប នឹង ចូលរួមគាំទ្រ សហការល្អ ដើមី្បបម្រើនូវ ផលប្រយោជន៍របស់ប្រជាជនប្រទេសទាំងពីរផងដែរ ៕
( ថ្ងៃទី០៩ ខែធ្នួ ឆ្នាំ២០១៦ )