សេចក្តីជូនដំណឹង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី ការចូលរួមប្រកួតប្រជែងគូរនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ នៅព្រះរាជណាចក្រកម្ពុជា


គណកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលនេះសូមជម្រាបជូនដល់សាធារណជន យុវជន និងនិសិ្សតកម្ពុជាដែលមានបំណងចង់ចូលរួមប្រកួតប្រជែងគូរនិមិត្តសញ្ញានេះ សូមផ្តល់នូវគំរូ និមិត្តសញ្ញា ខ្លះៗ ដោយមានពន្យល់ពីអត្ថន័យនៃ និមិត្តសញ្ញា មកតាមរយៈ asem.cambodia@gmail.com ចាប់ពីថ្ងៃទី ១៥ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ។ សូមបញ្ជាក់ថា ជ័យលាភី នឹងទទួលបានជាទឹកប្រាក់លើកទឹកចិត្តចំនួន ៤០០០០០០ រៀល (បួនលានរៀល)