នៅព្រឹកថ្ងៃអង្គារ ១ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០១៩ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ ការស្ដារភក់ សំរាម ចេញពីប្រឡាយបឹងត្របែក ផ្លូវលេខ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយគ្រឿងចក្ររបស់មន្ទីសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការកកស្ទះនៅសំរាម ដែលធ្វេីអោយដំណេីរការបូមទឹកទៅស្ថានីយ៍បឹងត្របែកមានការយឺតយ៉ាវនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗ និងបង្ការលិចលង់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយប្រឡាយបឹងត្របែកផងដែរ។
អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ ការស្ដារភក់ សំរាម ចេញពីប្រឡាយបឹងត្របែក
