ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ជើញជាអធិបតីប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍រាជធានី


ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំនិងកសាងផែនការអភិវឌ្ឍន៍រាជធានី ។ ឯកឧត្តមមានប្រសាសន៍ថា ៖ពិតជាមានសារសំខាន់ណាស់ ដែលក្រុមប្រឹក្សា គណៈអភិបាលរាជធានី ខណ្ឌ ត្រូវរៀបចំនិងកសាងផែនការអភិវឌ្ឍន៍ ឲ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការចូលរួមពីប្រជាពលរដ្ឋ ពីអ្នកពាក់ព័ន្ធ ដោយមានការយកចិត្តទុកដាក់លើបញ្ហាបរិយាប័ន្ន សមធម៌សង្គម និងការប្រែប្រួលអាកាសធាតុ ។