ថ្ងៃពុធ ២ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ July 3, 2019
ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ព្រមទាំងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង ចូលរួមដង្ហែរទានវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) និងវត្តជោតញ្ញាណ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ដើម្បីឧទ្ទិសកុសល ផលបុណ្យកុសល ជូនដល់ក្រុមគ្រួសារ បងប្អូន អ៊ុំ ពូមីង និងមិត្តភក្តិទាំងអស់ សូមអនុមោទនាបុណ្យទទួលបានគ្រប់ៗគ្នា។
ឯកឧត្តម កាយ សំរួម និង លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួម ដង្ហែរទានវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) និងវត្តជោតញ្ញាណ
