អបអរសាទរ បុណ្យរុក្ខទិវា៩កក្កដា


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យរុក្ខទិវា៩ កក្កដា ស្ថិតនៅក្នុងភូមិសាស្រ្តផ្លូវចូលវារីអគ្គិសនីសេសានក្រោមពីរ ស្ថិតនៅក្នុងឃុំភ្លុកស្រុកសេសាន ខេត្តស្ទឹងត្រែង។ កូនឈើចម្រុះជាច្រើនប្រភេទភាគច្រើនគឺជាកូនឈើប្រណិតចំនួន៨.០០០ដើម ត្រូវបានយកទៅដាំ ដើម្បីអបអរសាទរក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា នេះ។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ថ្នាក់ដឹកនាំខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត យុវជន រួមទាំងសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ៕