រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ មានប្រារព្ធពិធីបើកយុទ្ធនាការចលនាប្រឡងប្រណាំងសាលារៀនស្អាត នៅក្នុងសាលារៀនគោលដៅចំនួន១២ នៃខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងសាលារាជធានីភ្នំពេញ អាជ្ញាធរដែនដី បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងដៃគូអភិវឌ្ឍដែលអ្នកពាក់ព័ន្ធ។
យុទ្ធនាការនេះធ្វើឡើងដើម្បីជំរុញឱ្យគ្រប់ក្រសួងស្ថាប័នអប់រំទាំងអស់នៅរាជធានីភ្នំពេញមានភាពស្រស់ស្អាត ភាពបៃតង និងមានសណ្ដាប់ធ្នាប់ អនាម័យល្អនៅក្នុងសាលា ពិសេសបណ្ដុះផ្នត់គំនិតសិស្សានុសិស្ស យុវជន និងបុគ្គលិកអប់រំគ្រប់រូប គ្រប់លំដាប់ថ្នាក់ ឱ្យយល់ដឹង និងការពារបរិស្ថាន ដោយបង្កើតទម្លាប់សិស្សានុសិស្សឲ្យចេះថែរក្សាបរិស្ថានឱ្យស្អាត ហើយការបោះចោលសំរាមក្រៅធុងសំរាមនឹងត្រូវទទួលពិន័យផ្សេងៗ។