ព្រឹកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «គោលការណ៍គ្រប់គ្រងបច្ចេកទេសសំណង់នៅកម្ពុជា»


(ភ្នំពេញ)៖ អគ្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី មានរៀបចំសន្និសីទសារព័ត៌មានស្តីពី «គោលការណ៍គ្រប់គ្រងបច្ចេកទេសសំណង់នៅកម្ពុជា»។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លើយបតនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលកំពុងផ្តោតការយកចិត្តទុកដាក់លើ បញ្ហាសុវត្ថិភាពសំណង់ ជាមួយនឹងចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង និងកិច្ចថែរក្សាសុវត្ថិភាព ក្នុងវិស័យសំណង់ ជូនប្រជាពលរដ្ឋ ព្រមទាំងវិធានការជំរុញឲ្យអ្នកសាងសង់សំណង់គោរពតាមបទដ្ឋានបរិស្ថាន។

ចំពោះវាគ្មិនដែលអញ្ជើញចូលរួមមានមកពី តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតំណាងក្រសួងបរិស្ថាន៕