មូលនិធិចាស់ជរាក្រីក្រគ្មានទីពឹង ក្រោមការជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន របស់ឯកឧត្តម អីុ ឈាន និងលោកជំទាវ បាន ស្រីមុំ 


ប៉ៃលិន៖ នៅព្រឹក ថ្ងៃទី០៥ ខែ​កក្កដា​ ឆ្នាំ២០១៩ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អីុ ឈាន និងលោកជំទាវ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយលោកយាយលោកតាចាស់ជរាក្រីក្រគ្មានទីពឹងក្នុងខេត្ត ចំនួន ៩២ នាក់ ព្រមទាំងបើកប្រាក់ឧបត្ថម្ភប្រចាំខែ​ កក្កដា​ ឆ្នាំ​២០១៩ លោកតាលោកយាយម្នាក់ៗទទួលបាន 100 000រៀល៕

ក្នុងឱកាសនោះ ឯកឧត្តម សៅ សារ៉ាត់ បានពាំនាំនូវពាក្យផ្តាំផ្ញើដោយក្តីនឹករលឹក ពីសំណាក់ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ ជាពិសេស ឯកឧត្តម លោកជំទាវ សូមឲលោកតាលោកយាយ សម្រាកក្នុងមុងជ្រលក់ថ្នាំ ដេីម្បីជៀសផុតពីជម្ងឺគ្រុនឈាម ។