សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់តម្លើងម៉ាស៊ីនបូមទឹកបន្ថែម នៅស្ថានីយ៍បូមទឹកបឹងទំពុន


ព្រឹកថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនិងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យការដ្ឋានកំពុងសាងសង់ និងតម្លើងម៉ាស៊ីនបូមទឹកបន្ថែម នៅក្នុងបរិវេណស្ថានីយ៍បូមទឹក បឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ សម្តេចប្រធានព្រឹទ្ធសភា ក៏បានជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនបុគ្គលិកស្ថានីយ៍ និងបងប្អូនកម្មករ ដែលកំពុងធ្វើការក្នុងការដ្ឋាន ប្រមាណជាង៤០នាក់ ដោយរីករាយ និងស្និទ្ធស្នាលបំផុត៕