សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនប្រគល់អណ្តូងទឹកអំណោយដ៏ថ្លៃថ្លាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន


នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែអាសាធ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦៩ នេះ លោកលោកជំទាវ ពៅ សុខ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តប៉ៃលិន​ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក្នុងនាមលោកជំទាវ បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយសមាជិក សមាជិកាសាខា អនុសាខាក្រុងប៉ៃលិន និងសហការី បានអញ្ជើញចុះប្រគល់អណ្តូងទឹកស្អាតប្រភេទអាហ្រ្វីដេហ្វ ចំនួន១កន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ផ្តល់ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួនប្រមាណ ៤០០នាក់ រស់នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីទុកជាប្រយោជន៍ប្រើប្រាស់ក្នុងសហគមន៍។