ស្នងការនគរបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខមន្រ្តីនរបាលអន្តរាគមន៍ម្នាក់ ដែលមានជំងឺ


ភ្នំពេញ ៖ ដោយមើលឃើញពីរទុក្ខលំបាក ស្នងការនគរបាលរាជធានីភ្នំពេញ បាននាំថវិកា និងសម្ភារៈមួយចំនួន ទៅចែកជួនមន្រ្តីនគរបាលផ្នែកអន្តរាគមន៍ម្នាក់ ដែលកំពុងមានជំងឺធ្ងន់ធ្ងរ។

នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទី លោកឧត្តមសេន៍យ៍ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបានរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខដល់ផ្ទះមន្រ្តីនគរបាលដែលមានជម្ងឺធ្ងន់ធ្ងរ។

នាយរងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា លោកអនុសេនីយ៍ឯក ប៉ិច វិបុល មានជម្ងឺសួត និងរលាកថ្លើមធ្ងន់ធ្ងរ ហើយកំពុងសម្រាកព្យាបាលនៅគេហដ្ឋាននៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ដើម្បីសម្រួលដល់ទុក្ខលំបាក ខ្ញុំបានជួយឧបត្ថម្ភថវិកា ២លានរៀល, ទឹកសុទ្ធ៥កេស, ទឹកផ្លែឈើ៥កេស និងផ្លែឈើមួយកន្រ្តធំផងដែរ៕