ថ្ងៃអាទិត្យ ៦កេីត ខែអាសាធ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយនឹងអង្គការមូលនិធិពុទ្ធសាសនា «ឆឺជិ» ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា បានចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣២៥គ្រួសារ មកពី ៤ សង្កាត់ រួមមាន សង្កាត់កំបូល សង្កាត់ភ្លើងឆេះរទេះ សង្កាត់កន្ទោក សង្កាត់ឪឡោក ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ៤០គីឡូក្រាម និង ផ្ទាំងសូឡា ១ឈុត ។
អភិបាលខណ្ឌកំបូល រួមជាមួយនឹងអង្គការមូលនិធិពុទ្ធសាសនា ឆឺជិ បានចែកអំណោយសប្បុរសធម៌ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣២៥គ្រួសារ
