រាជធានីភ្នំពេញ៖ វិទ្យាស្ថានជាតិអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការតាំងពិព័រណ៍អប់រំ ដែលជាស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតកម្រិតឧត្ដម (បរិញ្ញា+១) ជំនាន់ទី២៤ ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃសុក្រ ៤កើត ដល់ថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣។
ពិធីបើកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃសុក្រ ៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣។ កម្មវិធីតាំងពិព័រណ៍នេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ គរុនិស្សិត ដែលបានខិតខំប្រឹងប្រែងក្នុងការចងក្រងស្នាដៃស្រាវជ្រាវរបស់ខ្លួន បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលពីវិទ្យាស្ថានជាតិអប់រំ ក្នុងឆ្នាំសិក្សា។ សូមជម្រាបថា កម្មវិធី តាំងពិព័រណ៍នេះបើកឱ្យសាធារណជនចូលរួមទស្សនាដោយសេរី ដោយប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ៕