ផ្ទុះជម្ងឺប៉េស្តជ្រូកអាហ្រិ្វក នៅស្រុកអង្គរបូរី ខេត្តតាកែវ ក្រសួងកំពុងឲ្យមានការទប់ស្កាត់ការចរាចរសត្វជ្រូកនៅតំបន់ផ្ទុះជម្ងឺ


ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានប្រកាសដំំណឹងស្តីពីជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងផ្ទុះឡើងនៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី  ខេត្តតាកែវ។ ក្នុងនោះផងដែល អាជ្ញាធរជំនាញ កំពុងមានវិធានការទប់ស្កាត់ ការចរាចរសត្វជ្រូកពីមូលដ្ឋានដែលផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក។

ក្រសួងក៏បានបញ្ចាក់ថាជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងប៉ះពាល់ដល់មនុស្សទេ ប៉ុន្តែជម្ងឺនេះបណ្តាលឲ្យជ្រូកឈឺ និងងាប់មានអាត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលបង្កឲ្យការខាតបង់ធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូក៕ សូមអានសេចក្តីប្រកាសនៅខាងក្រោមនេះ៖