អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំបន្ថែម លើភារកិច្ចការងាររបស់ក្រុមប្រតិកម្មរហ័សសង្កាត់ទាំង៨


នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០នាទីព្រឹក លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំបន្ថែម លើភារកិច្ចការងាររបស់ក្រុមប្រតិកម្មរហ័សសង្កាត់ទាំង៨ ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភជាអង្ករនិងថវិកា ដល់បងប្អូនជាប្រតិកម្មរហ័សតាមសង្កាត់ទាំង៨ផងដែរ។