កិច្ច​ជំនួប​​ពិភាក្សា​ជាមួយ​​សាលា Shoudu Bilingual International School


ទីស្ដីការ​ក្រសួង៖ តំណាង​សាលា Shoudu Bilingual International School នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​ ​ដោយ​ស្នើ​​រៀប​ចំ​​វគ្គ​បណ្ដុះបណ្ដាល​ Last Mile សម្រាប់​សិស្ស​កម្រិត​មធ្យម​សិក្សា និង​ឧត្ដម​សិក្សា។ តាម​រយៈ​សំណើ​នេះ សាលា​បាន​ផ្ដល់​ជូន​​នូវ​សំណើ​មួយ​ចំនួន​ដូច​ជា ​ផ្ដល់​ធនធាន​សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដែល​ស្រប​តាម​ស្ដង់​ដា និង​បរិបទ​នៃ​​ប្រទេស​កម្ពុជា ផ្ដល់​ជូន​​គ្រូ និង​​អ្នក​​បណ្ដុះបណ្ដាល​​សម្រាប់​វគ្គ​សិក្សា ផ្សារភ្ជាប់​ជំនាញ​​​ឱ្យ​ស្រប​ទៅ​នឹង​​តម្រូវ​ការ​ទីផ្សារ​ការងារ។ ​​

​កិច្ច​ជំនួប​នេះ​បាន​ប្រព្រឹត្ត​ទៅ​​​​ក្រោម​វត្តមាន​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​លោក​បណ្ឌិត Simon Liang អគ្គនាយក​សាលា​ Shoudu Bilingual International School នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​ពុធ ៩​រោច ខែ​អាសាឍ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ នៅ​ទីស្ដី​ក្រសួង​អប់រំ យុវជន និង​កីឡា៕