ទីស្ដីការក្រសួង៖ តំណាងសាលា Shoudu Bilingual International School នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដោយស្នើរៀបចំវគ្គបណ្ដុះបណ្ដាល Last Mile សម្រាប់សិស្សកម្រិតមធ្យមសិក្សា និងឧត្ដមសិក្សា។ តាមរយៈសំណើនេះ សាលាបានផ្ដល់ជូននូវសំណើមួយចំនួនដូចជា ផ្ដល់ធនធានសម្រាប់វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្របតាមស្ដង់ដា និងបរិបទនៃប្រទេសកម្ពុជា ផ្ដល់ជូនគ្រូ និងអ្នកបណ្ដុះបណ្ដាលសម្រាប់វគ្គសិក្សា ផ្សារភ្ជាប់ជំនាញឱ្យស្របទៅនឹងតម្រូវការទីផ្សារការងារ។
កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោកបណ្ឌិត Simon Liang អគ្គនាយកសាលា Shoudu Bilingual International School នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃពុធ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅទីស្ដីក្រសួងអប់រំ យុវជន និងកីឡា៕