ក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហប្រតិបត្តិការ ជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម


នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហប្រតិបត្តិការ ជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មាការទី៨ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ៖
១-បូកសរុបរបាយការណ៍សកម្មភាព និងរបាយការណ៍ថវិកាប្រចាំឆមាសទី១ របស់ក្រុមសមាជិកព្រឹទ្ធសភា ទទួលបន្ទុកសហប្រតិបត្តិការជាមួយសភាកម្ពុជា-ឡាវ-វៀតណាម (CLV)
២-ការត្រៀមបំពេញបេសកកម្មនៅខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តក្រចេះ
៣-ការត្រៀមចូលរួមប្រជុំនៅទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
និង៤-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា៕