នៅរសៀល ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការ បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យសកម្មភាពស្តារបឿនស្មៅ និងកំប្លោក យកចេញពីក្នុងអាងទឹកជាំតាហុឹង មានទីតាំងស្ថិតនៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់មធ្យោបាយស្តារមានសាឡង់ធ្វើអំពីឆ្អឹងដែកក្រាលក្តារទំហំ ទទឹង៦ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ ចំនួន ០១គ្រឿង ទូកជ័រស្មាច់ខ្នាតតូចចំនួន ០២គ្រឿង Excavator ០១គ្រឿង Bulldozer ចំនួន ០១គ្រឿង និងឡានប៉ែនចំនួន ០៣គ្រឿង ចុះអនុវត្តស្តារបឿនស្មៅ និងកំប្លោកចេញពីអាងទឹក ដើម្បីបង្កើននូវបរិមាណទឹកស្តុកទុកក្នុងអាងបានច្រើនជាងមុន ។ បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានបន្តចុះពិនិត្យការងារសាងសង់សំណង់ស្ទាក់ទឹក ០១កន្លែង នៅក្នុងប្រឡាយមេទី១ មានទំហំ ទទឹង៤ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ ដែលបានចាប់ដំណើរការសាងសង់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះការងារសម្រេចបាន១០០% នៅក្នុងទីតាំងខាងលើ ។ ប្រព័ន្ធនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា និងស្រូវប្រាំងបានចំនួន ៥.១៧៥ហិកតា។
ឯកឧត្តម ថោ ជេដ្ឋា បានដឹកនាំមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យសកម្មភាពស្តារបឿនស្មៅ និងកំប្លោក យកចេញពីក្នុងអាងទឹកជាំតាហុឹង
