ក្រសួងបរិស្ថានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិកងមាស និងសហគមន៍ក្បាលដូនក្រី ស្រុកសណ្តាន់


កំពង់ធំ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និង ឯកឧត្តម ចាន់ តារា អភិបាលរងខេត្តកំពង់ធំតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស់ទទួលស្គាល់សហគមន៍ចំនួន២ ក្នុងនោះសហគមន៍តំបន់ការពារធម្មជាតិកងមាស និងសហគមន៍ក្បាលដូនក្រី នៃរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ឋតំបន់ការពារធម្មជាតិ ដោយមានការចូលរួមពីសំណាក់ តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ព្រមទាំងលោក លោកស្រីតំណាងអង្គការក្រៅរដ្ឋាភិបាល និងកងកម្លាំងទាំង ៣ប្រភេទ ព្រមទាំងប្រជាពលរដ្ឋ ជាង៣០០នាក់ ស្ថិតនៅភូមិបឹង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១១ ខែកក្តដា ឆ្នាំ ២០១៩។បន្ទាប់ពីលោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ បានអាននូវរបាយការណ៍ ការចូលរួមការពារទប់ស្កាត់ ការកាប់រុករាន្ទបំផ្លាញព្រៃឈើ និងបញ្ជាក់ពីភូមិសាស្រ្តស្រុកសណ្តាន់រួចមក ឯកឧត្តមចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថា នេះជាលើកដំបូង ដែលស្រុកសណ្តាន់ ខេត្តកំពង់ធំ សហគមន៍តំបន់ការពារធម្មជាតិកងមាស និង សហគមន៍ក្បាលដូនក្រី នៃរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ឋតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិក្រាំង ឃុំសុចិត្រ និងភូមិបឹង ឃុំ មានរិទ្ធ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងបរិស្ថាន ដោយសហការជាមួយ អង្គការTetra Tech /USAID គម្រោងព្រៃឡង់បៃតង និងព្រៃឡង់Prey  lang REDD+​JCM/CI/MoE) ។

ឯកឧត្តម បានសមណូមពរឲ្យអាជ្ញាធរ និងសហគមន៍ ជួយទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដែលកើតក្នុងព្រៃសហគមន៍  រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការផ្តល់សិទ្ធិអំណាច ដល់សហគមន៍ មូលដ្ឋាន ក្នុងការគ្រប់គ្រងធនធានធម្មជាតិ តាមរយះបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ស្របច្បាប់  ចំពោះការរុករានយកដីធ្វើជាកសិកម្ម ជាកម្មសិទ្ធ មន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស ត្រូវយល់ដឹងពី ច្បាប់ ទប់ស្កាត់រឹបអូសយកវិញ នូវដីដែលកាន់កាប់ខុសច្បាប់ មកជាសម្បត្តិរបស់សហគមន៍ និងការស្តារព្រៃឡើងវិញ។ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថាក្នុងនាមជាគណៈកម្មការ សហគមន៍ ត្រូវយល់ដឹងពីកាតព្វកិច្ចតួនាទីរបស់ខ្លួនការពារនិងអភិរក្ស ទប់ស្កាត់គឺត្រូវណែនាំ អប់រំដល់ប្រជាពលរដ្ឋ ដល់ប្រជាសហគមន៍ ឲ្យយល់អំពីគោលការណ៍ច្បាប់ សហគមន៍ត្រូវរៀបចំផែនការការពាររបស់ខ្លួន  និងការអនុញ្ញាតិឲ្យ ទាញយកផលអនុផលព្រៃឈើមកប្រើប្រាស់ដែលមានកំរិត ធនធានធម្មជាតិទាំងអស់ នេះមិនមែនជាកម្មសិទ្ធរបស់ក្រសួងបរិស្ថាន ឬក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ឬរបស់បុគ្គលណា ម្នាក់នោះទេ គឺជារបស់ជាតិទាំងមូល តែត្រូវបានប្រគល់សិទ្ធិ ប្រគល់អំណាចឲ្យបងប្អូនដែលជា ម្ចាស់ទឹកដីនៅមូលដ្ឋានផ្ទាល់ជាអ្នកគ្រប់គ្រង ប្រើប្រាស់និងអភិរក្សប្រកបដោយនិរន្តភាព  ។

ឯកឧត្តម សៅ សុភាព បានបន្តថា ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះព្រៃឈើ និងបានជម្រុញឲ្យគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ យកចិត្តទុកដាក់ការពារនិងអភិរក្សធនធានធម្មជាតិ និងស្នើសុំកុំឲ្យភូមិ ឃុំ រពិសដៃទីបញ្ជាក់លិខិតស្នាមដីព្រៃហាមឃាត់ ឲ្យប្រជាពលរដ្ឋ នៅក្នុងតំបន់ព្រៃឡង់ ដែលបង្ករ​ឲ្យមានផលប៉ះពាល់ដីព្រៃរបស់រដ្ឋ ។