ដូនពេញ ៖ នៅថ្ងៃព្រហស្បតិ៍ ១០កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩
១/-វេលាម៉ោង០៩:០០នាទីព្រឹក លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារសំណង់ខណ្ឌ ចុះត្រួតពិនិត្យទីតាំងទំនាស់ ស្ថិតនៅផ្លូវលេខ៥៣កែងផ្លូវលេខ១១៨ ភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។ ពេលចុះដល់ទីតាំងជាក់ស្តែងពិនិត្យឃេីញថា ផ្ទះរបស់ចុងបណ្តឹង មានដាក់កន្ទុយម៉ាស៊ីនត្រជាក់ ដែលមានទីតាំងនៅជាប់បង្អួចជាប់ជញ្ជាំង របស់ប្រជាពលរដ្ឋ និងមានព័ទ្ធសំណាញ់លួស ពីលេីដំបូលផ្ទះរបស់គាត់ ( លំហ ) ដេីម្បីការពារការលួច កុំឲ្យបាត់បង់ ( ម៉ាស៊ីនត្រជាក់ ) ដែលបង្កផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ។ ក្រុមការងារនឹងអញ្ជេីញភាគីពាក់ព័ន្ធ ទៅសម្របសម្រួលនៅសាលាខណ្ឌនាពេលខាងមុខ ។
២/-វេលាម៉ោង១៦:០០នាទីរសៀល លោក អភិបាលរង បានដឹកនាំកិច្ចប្រជុំសម្របសម្រួលករណីទំនាស់កិច្ចសិន្យាជួល ស្ថិតនៅផ្លូវលេខ៥១ ភូមិ១១ សង្កាត់ផ្សាថ្មីទី៣ ខណ្ឌដូនពេញ ។ ក្រោយពីសម្របសម្រួលរួចមក ភាគីទាំងពីរមិនសះជានឹងគ្នាទេ ដោយមេធាវីតំណាងភាគីក្រុមហ៊ុន ( ចុងបណ្តឹង ) នឹងពាំនាំសំណូមពររបស់ភាគីដើមបណ្តឹងទៅរាយការណ៍ជូនភាគីក្រុមហ៊ុន ដោយឡែក លោកប្រធានអង្គប្រជុំបានណែនាំដល់មេធាវីតំណាងក្រុមហ៊ុនឲ្យប្រមូលឯកសារពាក់ព័ន្ធមកជាមួយ ដើម្បីបំភ្លឺនៅកិច្ចប្រជុំលើកក្រោយ ៕
អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំក្រុមការងារសំណង់ខណ្ឌ ចុះត្រួតពិនិត្យទីតាំងទំនាស់
