តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ និងជា ប្រធានក្រុមការងារ ចលនាស្រ្តីខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមដំណើរពីសំណាក់ លោកជំទាវសមាជិកា ក្រុមប្រឹក្សា ខេត្ត និងលោកស្រី ប្រធាននិងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តបានអញ្ជើញសួរសុខទុក្ខ លោកស្រី ព្រុំ សុគន្ធា ប្រធានមន្ទីរវប្បធម៍ និងវិចិត្រ សិល្បះខេត្តតាកែវ ដែលបានកំពុងសម្រាកព្យាបាលជំងឺ នៅឯគេហដ្ឋាន ស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ចលនាស្រ្តីខេត្តតាកែវ ចុះសួរសុខទុក្ខ ប្រធានមន្ទីរវប្បធម៍ និងវិចិត្រ សិល្បះខេត្តតាកែវ ដែលបានកំពុងសម្រាកព្យាបាលជំងឺ នៅឯគេហដ្ឋាន
