ឯកឧត្តម សុខ ឥសាន ចំអកអតីតបក្សប្រឆាំងកំពុងបែក រាយប៉ាយ ហើយចង់រួបរួមវិញទាស់តែ១០ឬ ២០ឆ្នាំទៀត


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សកាន់អំណាច ឯកឧត្តម សុខ ឥសាន បានអះអាងថា អតីតគណបក្សសង្គ្រោះជាតិបាន បែកបាក់រាយប៉ាអស់ហើយ ផ្ទុយទៅវិញបើចង់ប្រមូលផ្តុំ ឡើងវិញទាល់តែ១០ ឬ២០ ឆ្នាំទៀត។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៩ថា អតីតមេបក្សប្រឆាំងតែងតែ ប្រកាសមូលផ្តុំគ្នាឡើងវិញ តែផ្ទុយទៅវិញគឺបែកបាក់ រាយប៉ាយអស់ហើយ។

ឯកឧត្តមបញ្ជាក់ថា «មកពីមានធ្លុងច្រើនបែកបាក់ ទើបមាន ការប្រមូលផ្តុំ តែការពិតមិនអាចប្រមូលផ្តុំបាន ទេីបខិតខំឃោសនាថាប្រមូលផ្តុំៗ។ តេីនៅប៉ុន្មានឆ្នាំទៀតទេីប ប្រមូល ផ្តុំបានទៅ បេីនៅរាយប៉ាយយ៉ាងនេះ ? រង់ចាំ១០-២០ឆ្នាំទៀតហេីយមេីលទៅ»។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ ឥសាន ក៏បានលើកឡើងទៀតថា ការប្រកាសរៀបចំគណបក្សប្រឆាំងឡេីងវិញ នៅបារាំង មិនអាចទៅរួចទេព្រោះ បក្សប្រឆាំងបានងាប់ បាត់ទៅហេីយតាំងពីឆ្នាំ២០១៧មកម៉្លេះ។

ឯកឧត្តមបន្ថែមថា អ្វីដែលនិយាយឡើងសុទ្ធតែពិភពលោក តែធាតុពិតមានតែមួយក្តាប់តូចប៉ុណ្ណោះ ។ អតីតបក្សប្រឆាំងនៅតែរឹងមាំមិនដែលមាន ខ្មោចឯណារឹងមាំទេ។ រប៉ាត់រប៉ាយ អស់ហេីយនៅរឹងមាំទៀត ?

ឯកឧត្តម សុខ ឥសាន ក៏បានអះអាងថា រាល់សកម្មភាពប្រឆាំងដើម្បីគាស់រំលើងរាជរដ្ឋាភិបាលកម្ពុជា ហេីយដែលគេហៅ ថា ជាការផ្លាស់ប្តូរដោយ សន្តិវិធី និងជាវិជ្ជមាន គឺជាក្រុមឧទ្ទាមក្រៅច្បាប់តែប៉ុណ្ណោះ ។

អ្នកនាំពាក្យគណបក្សកាន់អំណាចក៏បានលើកឡើងថា ការចង់បានសិទ្ធិធ្វេីនយោបាយឡេីងវិញនោះ គឺមានច្បាប់បេីកផ្លូវឲ្យចូលហេីយ តែមិនព្រម អនុវត្តទេបែរជានាំគ្នាស្រែកថា អត់សិទ្ធិធ្វេីនយោបាយ ។

ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការរង់ចាំតែបញ្ជាររបស់មេក្រុមឧទ្ទាមក្រៅច្បាប់ថានឹងចូលស្រុកនៅពេលណានោះ គឺសមត្ថកិច្ចរង់ចាំតែឃេីញ មុខអាលនឹងវ៉ៃខ្នោះនាំចូលគុក ដោយមិនបាច់រង់ចាំសួរមេឡេីយ។

ឯកឧត្តម បានបញ្ជាក់ថា គណបក្សកានអំណាចបានកាន់ អំណាចជាង៤០ឆ្នាំ ដោយសារមានការគាំទ្រពីប្រជាជនកម្ពុជា លេីកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ៕