កូនឈើ ២០០០ដើម បានដាំស្តារឡើងវិញលើផ្ទៃដី ៦ហិកតា នៅសហគមន៍ព្រៃឡង់ ភូមិសាស្ត្រ ខេត្តព្រះវិហារ     


ខេត្តព្រះវិហារ៖ ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការ    ក្រសួងបរិស្ថាន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីដាំស្តារកូនឈើព្រៃ នៅសហគមន៍តំបន់ការពារធម្មជាតិ ប្រាសាទភ្នំក្រៀល នៃដែនជម្រកសត្វព្រៃ«ព្រៃឡង់» ស្ថិតនៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ព្រមទាំងវត្តមាន ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត ឯកឧត្តម ខៀវ បូរិន អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងប្រជាសហគមន៍ សិស្សានុស្សិស លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត មន្ត្រីឧទ្យានុរក្ស ជាច្រើនរូបចូលរួមនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។

ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការមានប្រសាសន៍ថា៖បច្ចុប្បន្នប្រទេសកម្ពុជាមានតំបន់ការពារធម្មជាតិចំនួនជាង៥៦កន្លែង និងរបៀងអភិរក្សជីវៈចម្រុះដែលគ្រប     ដណ្តប់លើផ្ទៃដីជាង៧,៥លានហិកតា ត្រូវជា៤១%(នៃផ្ទៃដីប្រទេស) ស្ថិតក្នុងដែនយុត្ថាធិការរបស់ក្រសួង បរិស្ថាន ដែលមានអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ជាសេនាធិការគ្រប់គ្រង ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងបរិស្ថានជាសេនាធិការបានកំណត់យកបញ្ហាជាអាទិភាពក្នុងការរកយន្តការដោះស្រាយលើបញ្ហាប្រឈមនានាខាងលើ ដែលដំណោះស្រាយជាបន្ទាន់គឺការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ការចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន