អភិបាលខេត្តពោធិ៍សាត់អញ្ញើញចុះត្រួតពិនិត្យ និងទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រឃុំអូរសោម


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅក្នុងដំណើរផ្លូវដ៏វែងឆ្ងាយ ចុះត្រួតពិនិត្យ និងទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រឃុំអូរសោម, ឯកឧត្តមបានឆ្លៀតឲ្យកាសចុះសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការចាំបាច់ ជាមួយប្រជាពលរដ្ឋ នៅតាមបណ្តាភូមិជាប់ផ្លូវ ព្រមទាំងបានលើកឡើងពីវិធានការបង្កា និងទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ ពីសំណាក់ជនខិលខូចមួយចំនួន ជាពិសេសជនចំណាកស្រុក ដែលចូលមកកាប់ទន្ទ្រានដោយខុសច្បាប់ លើដីព្រៃរបស់រដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិ។