ឯកឧត្តម ម៉ៅ ភិរុណ រួមជាមួយមន្ត្រីរាជការខេត្ត-ស្រុក-ឃុំ បានដង្ហែទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ២វត្ត ក្នុងស្រុកកោះធំ


ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត រួមជាមួយមន្ត្រីរាជការខេត្ត-ស្រុក-ឃុំ បានដង្ហែទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ២វត្ត ក្នុងស្រុកកោះធំ (វត្តប៉ាក់ណាម ឃុំព្រែកជ្រៃ និង វត្តព្រែកស្បូវ ឃុំសំពៅពូន) រួមមាន ៖

*វត្តប៉ាក់ណាម ៖ ទៀនព្រះវស្សា ១គូ អង្ករ ៥បាវ មី៥កេស ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស ទឹកត្រី/ទឹកស៊ីអ៊ីវ ២យួរ និងថវិកា ៨ ៨០០ ០០០រៀល, ប្រគេនព្រះសង្ឃ១៨អង្គ ក្នុង១អង្គ ១០ម៉ឺនរៀល និងជូនតាជីយាជី ១១៩នាក់ ម្នាក់ៗ ១០.០០០រៀល និងបានចូលបច្ច័យកសាងសាលាធម្មសភា ២០ ០០០$ និងបច្ច័យកសាងរបងលួសបន្លា ១៩.០០០$ ។

*វត្តព្រែកស្បូវ ៖ ទៀនព្រះវស្សា ១គូ អង្ករ ៥បាវ មី៥កេស ទឹកក្រូច ១០កេស ទឹកសុទ្ធ ១០កេស ទឹកត្រី/ទឹកស៊ីអ៊ីវ ២យួរ និងថវិកា ៩.១៣០.០០០រៀល, ប្រគេនព្រះសង្ឃ ៧អង្គ ក្នុង១អង្គ ១០០.០០០៛ និងជូនលោកយាយលោកតា ១០០នាក់ ម្នាក់ៗ ១០.០០០រៀល ។