អភិបាលរងខណ្ឌប្ញស្សីកែវ និងលោកជំទាវ ឧត្តមសេនីយ៍ឯក សុខ ចន្ធីរ៉ា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី


នារសៀលថ្ងៃច័ន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោក លីន ញ៉ក់ អភិបាលរងខណ្ឌប្ញស្សីកែវ តំណាងឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងលោកជំទាវ ឧត្តមសេនីយ៍ឯក សុខ ចន្ធីរ៉ា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារទី២ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ការទទួលពាក្យសុំជាជនអន្តោប្រវេសន៍ និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ត្រូវបានបញ្ចប់ក្នុងខណ្ឌឫស្សីកែវ។ ក្នុងកិច្ចប្រជុំខាងលើនេះដែរ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រសួងមហាផ្ទៃ នាយកដ្ឋានអន្តោប្រវេសន៍, លោកអធិការនគរបាលខណ្ឌ, មន្រ្តីរាជការខណ្ឌ-សង្កាត់ និងមន្រ្តីនគរបាលក្នុងមូលដ្ឋានខណ្ឌជាច្រើនរូប។