មន្ត្រីបរិស្ថានចំនួន៦៩រូប បានចូលស្បថដើម្បី បំពេញមុខងារជាភ្នាក់ងារនរគរបាលយុត្តិធម៌


ព្រឹកថ្ងៃអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាដំបូងខេត្តសៀមរាប។ មន្ត្រីបរិស្ថានចំនួន៦៩រូប បានចូលស្បថដើម្បី បំពេញមុខងារជាភ្នាក់ងារនរគរបាលយុត្តិធម៌ នៅសាលាដំបូងខេត្តសៀមរាប ក្រោមអធិបតី ភាព លោក អ៊ុំ ចាន់ថុល អនុប្រធានសាលា ដំបូង ជាប្រធានក្រុមប្រឹក្សា លោក ជូ លឹមហ៊ាង និងលោក មុយ សុភ័ក្ត្រ ចៅក្រមក្រុមប្រឹក្សា និង លោក រៀម ចន្ទម្នី ព្រះរាជអាជ្ញារង ជាតំណាងអយ្យការ និងលោក សេង គឹមលាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលជាអ្នកចាត់តាំងកម្មវិធី លោក ពីង រឿយ ក្រឡាបញ្ជី ជាអ្នកអានសម្បថ និងលោក សំ វិសិទ្ធ មន្ត្រីគ្រប់គ្រងរដ្ឋបាល ជាអ្នកធ្វើកំណត់ហេតុ។

តបតាមរបៀបវារៈដែលបានចែងក្នុងពិធីធ្វើសម្បថ ក្រឡាបញ្ជី អានប្រារព្ធវាទ ឱ្យមន្ត្រីទាំង៦៩រូប ថាតាមខ្លាំងៗ បន្ទាប់មក ប្រធានក្រុមប្រឹក្សា អានពាក្យសច្ចាប្រណិធាន ឱ្យមន្ត្រីទាំង៦៩រូប ថាតាខ្លាំងៗទៀត ក្នុងការទទួលបាននីតិសម្បទាជាភ្នាក់ងារនគរបាលយុត្ដិធម៌ របស់បន្ទីរបរិស្ថានខេត្តសៀមរាប។

ក្នុងនាមថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តសៀមរាប សូមថ្លែងអំណរអរគុណយ៉ងជ្រាលជ្រៅជូន ចំពោះថ្នាក់ដឹកនាំប្រធាន អនុប្រធាន និងមន្ត្រីទាំងអស់ នៃសាលាដំបូងខេត្តសៀមរាបនិងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដែលបានរៀបចំកម្មវិធីធ្វើសម្បថនេះឡើង ដោយទទួលបានជោគជ័យក្រៃលែង ក្នុងថ្ងៃ១៥កើតពេញបូណ៍មី។