ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនម៉ាស៊ីនបូមទឹកខ្នាតមធ្យមចំនួន ០១គ្រឿង បូមទឹកសង្រ្គោះស្រូវដែលកំពុងខ្វះទឹកចំនួន ៥១៥ហិកតា


ថៃ្ងអង្គារ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនម៉ាស៊ីនបូមទឹកខ្នាតមធ្យមចំនួន ០១គ្រឿង ជួយអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវដែលកំពុងខ្វះទឹកចំនួន ៥១៥ហិកតា ស្ថិតនៅភូមិក ភូមិគោកវត្ត និងភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។