ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ និងឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត ឆ្នាំ២០១៩


ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្ត ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិករបស់អាជ្ញាធរមីន។

ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក ទាំងអស់ដែលបានបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ នាពេលកន្លងមក ជាមួយនេះឯកឧត្តមបានស្នើសុំឲ្យមានការលើកទឹកចិត្តចំពោះមន្ត្រីបុគ្គលិកដែលស្នាដៃល្អផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានស្នើសុំឲ្យនាយកដ្ឋាន និមួយៗត្រូវបន្តពង្រឹងការកសាងសមត្ថភាពរបស់ខ្លួន និងត្រួតពិនិត្យឡើងវិញនូវការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្លួនឲ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។